កូវីឌ៖ ជាបុគ្គលម្នាក់អ្វីអាចជាប្រយោជន៍ ឬផលប៉ះពាល់

មើលទៅកូវីឌនៅត្រូវការពេលវែងទៀត អង្គុយៗលេងស្រាប់តែនឹងឃើញសួរថា រយៈពេលហ្នឹងអ្វីជាប្រយោជន៍ ឬផលប៉ះពាល់ជាបុគ្គលឬគ្រួសារម្នាក់នៅស្រុកយើង។

ខ្ញុំសាកសរសេរចេញមក ឃើញថាមានច្រើនគួរសមទាំងល្អ និងមិនល្អ

តោះមើលតិចមើល៍ សម័យកូវីឌ១៩ មានប្រយោជន៍ឬផលប៉ះពាល់ម្នាក់ៗយ៉ាងម៉េចខ្លះ?

អត្ថប្រយោជន៍


១. បានបទពិសោធន៍ថ្មី អំពីអនាម័យ និងការប្រយ័ត្ថប្រយែងខ្លួន និងគ្រួសារ
២. កាត់បន្ថយ ឬពុំមានកម្មវិធីជប់លៀង ឬកម្មវិធីផ្សេងៗបានច្រើន (កាត់បន្ថយចំណាយ)
៣. ចេះញ៉ាំបាយផ្ទះ ឬខ្ជប់យកទៅញ៉ាំនៅកន្លែងធ្វើការ មិនឬមិនសូវញ៉ាំអីក្រៅ (អនាម័យល្អ និងកាត់បន្ថយចំណាយ)
៤. មានពេលវេលានៅផ្ទះភាគច្រើន ជុំៗគ្រួសារខ្លួន នៅក្បែរប្តីប្រពន្ធកូនៗបានច្រើន
៥. មានឪកាសបង្រៀនកូន រៀនរបៀបបង្រៀនកូនបែបថ្មី
៦. មានពេលវេលាច្រើនជាងមុនដើម្បីគិតដំណើរជីវិតបន្ទាប់
៧. អ្នករកស៊ីរបរមួយចំនួនក៏អាចកាក់កបចឹងទៅ អាចជាឪកាស​បង្កើតរបរផ្សេងៗផងដែរ តែមិនច្រើនគ្នាទេ

ផលប៉ះពាល់


១. ត្រូវមានអ្នកនៅផ្ទះមើលកូន (កាត់បន្ថយចំណូល)
២. រៀបចំសម្ភារៈអោយកូនរៀនបន្ថែម (បន្ថែមចំណាយ)
៣. របររកស៊ីឬការងារមិនសូវដើរល្អ (អាចកាត់បន្ថយចំណូល)
៤. អ្នកនៅផ្ទះមើលកូន ការរៀនសូត្រ ច្របូកច្របល់ អាចធ្លាក់ខ្លួនឈឺ (ឈឺក្បាល អាចបន្ថែមចំណាយ)
៥. សាលារៀនកូននៅតែត្រូវបង់លុយដដែល ឬចុះតិចតួច តែត្រូវរ៉ាប់រងការបង្រៀនកូន ការសិក្សាកូនធ្លាក់ចុះ អាចត្រូវបន្ថែមដំណោះស្រាយ
៦. នៅផ្ទះច្រើនពេក ចំណាយផ្សេងៗក៏កើនតាមហ្នឹង ពិសេស ថ្លៃទឹក ថ្លៃភ្លើង (ឡើងគុណនឹង២យ៉ាងហោចណាស់) ជាដើម
៧. នៅផ្ទះជុំគ្នាច្រើន ក៏អាចមានរឿងឈ្លោះប្រកែក ត្រអឹងអឺងកងចឹងទៅ


តើមានអ្នកគិតអ្វីផ្សេងទៀតអត់?

រូបតំណាង