កំណាព្យ៖ ប្រាសាទព្រះវិហារ ១៥ មិថុនា ១៩៦២ - History as Poem of Preah Vihea Temple on date of 15 June 1962
| ១៥មិថុនា៦២ | ខ្មែរអើយខ្មៀតខ្មីចងចាំទុក |
| ឡាអេទីក្រុងឈ្នះក្តីសុខ | ព្រះវិហារដែលលុកដោយទ័ពសៀម។ |
| តុលាការយុត្តិធម៌ក្រុងឡាអេ | ប្រាប់អោយទាំងទ្វេរកុំខាំបៀម |
| ពិសេសប្រទេសថៃអោយនៅស្ងៀម | អោយឈប់កុំត្រៀមមកតតាំង។ |
| ប្រវត្តិកើតតាំងពី៥៤ | បារាំងដកខ្លួនថៃសំកាំង |
| ទ័ពមកប្រាសាទធ្វើជាខ្មាំង | ចង់ប្រើកំលាំងពេលយើងខ្សោយ។ |
| ដោយផ្អែកឧបសម្ព័ន្ធទី១ | ដែលជាជំនួយមិនបណ្តោយ |
| មិនអោយបាត់ដែនខ្មែរលិចឡើយ | ពាយព្យបែរក្រោយចេញអោយឆ្ងាយ។ |
| ប្រាំពីរកក្កដាពីរពាន់ប្រាំបី | ខ្មែរទាំងប្រុសស្រីអរសប្បាយ |
| បេតិកភណ្ឌយើងសុះសាយ | កម្លាំងចំហាយពិភពលោក។ |
| តែថៃមិនស្ងៀមទី១៥ | លុកចូលចំណាំវៃលើគោក |
| វត្តកែវសិក្ខាគិតថាជោគ | តែខុសប្រឡូកនឹងទ័ពខ្មែរ។ |
| យើងទ្រាំយើងតជាចំបាំង | ខ្មែរប្រយុទ្ធច្បាំងថែឥតល្ហែ |
| ទាំងអោយឡាអេបកស្រាយដែរ | ឈ្នះឥតមានប្រែជាតម្រា។ |
| ១១វិច្ឆិកា២០១៣ | ក្រុងឡាអេស្តីថាដែនសីមា |
| នោះកាត់រួចហើយ៦២ណា | ថៃត្រូវយាត្រាបកទៅវិញ។ |
| ប្រាសាទព្រះវិហារនៅជាខ្មែរ | កសាងយូរដែរកុំទោម្និញ |
| នាំគ្នារក្សាប្រឹងស្តារចេញ | អោយស្អាតល្បីដេញឧបទ្រពផង។ |
| រឿងសៀមនិងខ្មែររឿងប្រវត្តិ | ធ្វើម្តេចជូរចត់ពីរៀមច្បង |
| ជំនាន់ក្រោយត្រូវរក្សាចំណង | កុំឡើយទៀតប៉ង់តែយាយី។ |
| សុំទោសបើតែងមានកំហុស | សូមកែខ្ញុំចុះតែកុំឈ្លី |
| រៀបចំប្រវត្តិសាស្ត្រដែលញាំញី | នេះជាវិធីអោយកូនចាំ។ |
______________
សរសេរដោយ៖ MT
15th of June, 2023
ឯកសារមួយចំនួនដែលបានមើល និងដកស្រង់ព្រឹត្តិការណ៍មកសរសេរកំណាព្យនេះ វាជាការរៀបចំដើម្បីងាយស្រួយក្នុងការចងចាំរបស់ក្មេងជំនាន់ក្រោយ រួមតាំងខ្ញុំបាទផង។ បើមានខុសពាក្យពេចន៍ ឬថ្ងៃខែ សូមជួយកែ និងផ្តល់ឯកសារយោង ខ្ញុំនឹងកែកំណាព្យនេះដោយមានថ្ងៃខែឆ្នាំច្បាស់លាស់។
ទស្សនាវដ្តីវិទ្យាសាស្ត្រនៃ វ.ទ.អ.ក ឆ្នាទី១ លេខ១ ខែតុលា ធ្នូ ឆ្នាំ២០០៨
https://iric.gov.kh/wp-content/uploads/2018/09/Preah_Vihear_Temple_and_Siamese.pdf
កម្ពុជារំលឹកពីការឈ្លានពានរបស់ថៃមកលើប្រាសាទព្រះវិហារនៅខួប២ឆ្នាំនៃបណ្តឹងបកស្រាយសាលក្រម
https://www.rfi.fr/km/cambodia/presh-vihear-temple-10-11-2015
តុលាការក្រុងឡាអេ៖ តំបន់ជុំវិញប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីកម្ពុជា
https://www.rfi.fr/km/lahaye-preahvihear-land-surrounded-belong-to-cambodia
ថ្ងៃនេះជាខួប៥៨ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិ លើប្រាសាទព្រះវិហារ (Video inside)
https://freshnewsasia.com/index.php/en/localnews/162350-2020-06-15-01-30-46.html
(រូបភាពពីអត្ថបទនេះ ហ្វ្រេសញូ ១៥ ធ្នូ ២០២០)
