គួររើសមួយណា #WorldCup2022
ពេលនេះចិត្តរេរា ព្រោះស្រស់ពុំងារ បានទាំងទ្វេរ
មិនដឹងអាហ្សង់ទីន ឬបារាំងទេ មិនដឹងមាសមេ
រួចខ្លួនឬអត់។
ថ្ងៃ១៤នឹងដឹងពិត ថាស្រស់វរមិត្ត ចេញដោយកំសត់
ឬមានជោគជ័យ ល្បីដល់បញ្ចប់ ឬក៏កំណត់
ថាជាព្រេងកម្ម។
ថ្ងៃ១៥ក៏មិនណយ ចិត្តរៀមខ្សត់ខ្សោយ គិតចងចំណាំ
រូបពៅក៏ល្អ ជានិច្ចបងចាំ ពៅតែងតែផ្តាំ
នៅទីបញ្ចប់។
ទោះជាយ៉ាងណា កុំអរចង់ស្តារ យកឈ្នះនាំថប់
មើលជាប្រវត្តិ សប្បាយអោយកប់ កុំប្រថុយសព្វ
អស់គ្រប់នៃល្បែង។
| Before Semi-Final Start of World Cup 2022 at Qarta |
ដោយ MT ទុកជាការចងចាំនៃព្រឹត្តិការណ៍
សរសេរភ្លាមៗថ្ងៃទី ១២.១២.២២